កីឡា

កម្ពុជា បន្តរកបានមេដាយសំរិទ្ធ៤គ្រឿង បន្ថែមទៀតនៃប្រកួតកីឡា SEA GAMES 2019 នៅហ្វីលីពីន

ភ្នំពេញ៖ក្រុមអត្តពលិកកម្ពុជានៅតែបន្តរកបានមេដាយសំរិទ្ធ៤គ្រឿងថែមទៀតដូច្នេះកម្ពុជា ១៧គ្រឿងក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ១៣គ្រឿងនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីននាថ្ងៃទី២ ខែធ្នូ ២០១៩ ខណៈម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយចំនួន៦៥គ្រឿង។


ម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយ៦៥គ្រឿ រួមមានមេដាយមាស៣៦គ្រឿង ប្រាក់១៩គ្រឿង និងសំរិទ្ធ១០គ្រឿង ខណៈវៀតណាមដណ្តើមមេដាយ៤៦គ្រឿ រួមមានមេដាយមាស១០គ្រឿង ប្រាក់២០គ្រឿង និងសំរិទ្ធ១៦គ្រឿង និងម៉ាឡេស៊ីដណ្តើមមេដាយ១៩គ្រឿ រួមមានមេដាយមាស១០គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៧គ្រឿង។


ចំពោះប្រទេសឥណ្ឌូនេស៊ីដណ្តើមមេដាយ២៤គ្រឿ រួមមានមេដាយមាស៦គ្រឿង ប្រាក់១០ គ្រឿង និងសំរិទ្ធ៨គ្រឿង ថៃដណ្តើមមេដាយ២៧គ្រឿ រួមមានមេដាយមាស៦គ្រឿង មេដាយប្រាក់៧គ្រឿង និងសំរិទ្ធ១៤គ្រឿង រីងសិង្ហបូរីដណ្តើមមេដាយ១៤គ្រឿ រួមមានមេដាយមាស ៣គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៧គ្រឿង។


ចំណែកប្រទេសកម្ពុជាដណ្តើមមេដាយ១៧គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៣ គ្រឿង និងសំរិទ្ធ១៣គ្រឿង និងប្រុយណេដណ្តើមមេដាយ៧គ្រឿង រួមមានមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៣គ្រឿង៕ដោយ៖លី ភីលីព

Most Popular

To Top