ជាអត្ថបទគួរឲ្យចាប់អារម្មណ៍នៅពេលដែលគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹបកាំភ្លើងធំArsenalលោកFreddie Ljunbergក្នុងពេលដឹកនាំក្លឹបក្នុងប្រកួតដំបូងដោយមិនបានពាក់អាវធំឲ្យបានសមរម្យដូចទៅនឹងគ្រូបង្វឹកភាគច្រើននោះបានកំពុងទទួលរងពាក្យរិះគន់ពីសំណាក់វិរៈបុរសក្លឹបបិសាចក្រហមMan Unitedម្នាក់ទៅវិញ។
The Sunsportsនៅថ្ងៃចន្ទនេះបានសរសេរថាលោកPaul Scholesបាននិយាយថាជម្រើសក្នុងការស្លៀកពាក់អាវយឺតពណ៍ប្រផេះនិងអាវកីឡាករធំពីលើមិនមានអាវធំដ៏សមរម្យនោះគឺបានបញ្ជាក់យ៉ាងច្បាស់ហើយថាបុរសរូបនេះគឺពិតជាមិនសាកសមសម្រាប់តំណែងនេះឡើយ។

ការប្រកួតកាលពីយប់ថ្ងៃសៅរ៍ក្រោយការបណ្តេញចេញលោកUnai EmeryជាលើកដំបូងArsenalបានត្រឹមលទ្ធផល២ទល់នឹង២ជាមួយនឹងNorwichប៉ុន្តែវានឹងមិនគ្រប់គ្រាន់ឡើយសម្រាប់លោកLjunbergប្រសិនបើលោកពិតជាចង់បានតំណែងនេះមែននោះ៕
ប្រែសម្រួល:ស៊ុនលី
