កីឡា

Giggs ហាមមិនឲ្យ Bale លេងកូនហ្គោលឡើយពេលប្រកួត Euro 2020

The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី២ ខែធ្នូនេះបានឲ្យដឹងថាក្រោយពាក្យឌឺដងគ្នារវាងកីឡាកររូបនេះជាមួយនឹងក្លឹបReal Madridពាក់ព័ន្ធនឹងបញ្ហានៃការលេងកីឡាករកូនហ្គោលនោះទីបំផុតគ្រូជម្រើសជាតិវេលបានដាក់បម្រាមមិនឲ្យកីឡាករ Gareth Bale លេងកីឡានេះឡើយក្នុងពេលប្រកួតប្រជែងពានអ៊ឺរ៉ូឆ្នាំ២០២០ខាងមុខនេះឡើយ។

គ្រូបង្វឹកជម្រើសជាតិវេលរូបនេះ បានដឹងមកហើយថាកីឡាករខ្សែប្រយុទ្ធ ជើងឆ្វេងរូបនេះជាអ្នកដែលចូលចិត្តខ្លាំងជាមួយនឹងកីឡាករមួយនេះប៉ុន្តែបានបញ្ជាក់ឲ្យBaleក្នុងការផ្តោតអារម្មណ៍សំខាន់ទៅលើការប្រកួតរបស់ខ្លួនដែលស្ថិតនៅក្នុងពូលAដែលមានប្រទេសអ៊ីតាលីស៊្វីសនិងតួកគី។

រំលឹកដែរថាកាលពីប្រកួតជម្រុះចុងក្រោយ ដើម្បីទៅចូលរួមព្រឹត្តិការណ៍Euro 2020នោះទាំងកីឡាករនិងមិត្តរួមក្រុមបាននាំគ្នាឈរសើចនៅពីខាងមុខបដាពាក្យមួយឃ្លាដែលនិយាយថាWales, Golf, Madrid. In That Orderដែលវាអត្ថន័យមិនសូវជាល្អឡើយសម្រាប់ក្លឹបយក្សអេស្បាញReal Madridមួយនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top