ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” នាថ្ងៃទី១៨ ខែធ្នូ ២០១៩ ដែលជាថ្ងៃបើកឆាកដំបូង អត្តពលិកកម្ពុជាដណ្តើមមេដាយ មាសលើវិញ្ញាសាសម្តែងមេគុនដាវក្រុមនារី។
សមម្រាប់កម្ពុជាថ្ងៃដំបូងឈ្នះមេដាយ សរុបចំនួន៨គ្រឿង រួមមានមេដាយមាស មេដាយប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង។ កីឡាករ លី បូរ៉ាមី ទទួលបានមេដាយសំរិទ្ធលើវិញ្ញាសាមេគុនកាំបិតធំយុ កីឡាការិនី ប៉ាល់ ឆរស្មី ទទួលបានមេដាយប្រាក់លើវិញ្ញាសាមេគុនកាំបិតធំនារី កីឡាករម៉េត សារី និងកីឡាករ ម៉េត សុភក្រ្តា ទទួលបានមេដាយប្រាក់លើវិញ្ញាសាមេគុនដាវ២នាក់។
ចំណែក កីឡាករម៉េត សារី និងកីឡាករ ម៉េត សុភក្រ្តា ទទួលបានមេដាយប្រាក់លើវិញ្ញាសាមេគុន ២នាក់ និងកីឡាការិនីហ៊ឹម ដាណេ ទទួលបានមេដាយសំរិទ្ធលើវិញ្ញាសាប្រយុទ្ធទម្ងន់៤៨គ.ក្រនារី កីឡាករកម្ពុជា២នាក់ទទួលបានមេដាយប្រាក់លើវិញ្ញាសាប្រយុទ្ធដូចគ្នា។


