កីឡា

CR7ធ្លាក់ឈ្មោះចេញពីកីឡាករ៣០នាក់ ល្អបំផុតនៅអ៊ឺរ៉ុបដោយ CIES index

The Sunsportsចេញផ្សាយនៅថ្ងៃពុធទី១៨ខែធ្នូនេះបានឲ្យដឹងថាកំពូលកីឡាករខ្សែប្រយុទ្ធជើងចាស់Cristiano Ronaldoទីបំផុតបានធ្លាក់ចេញពីបញ្ជីកីឡាករល្អបំផុតនៅអ៊ឺរ៉ុបទាំង៣០ហើយក្រោយមានវត្តមាននៅទីនេះអស់រយៈពេលជាង១ទសវត្សមកហើយនោះ។

ការធ្វើស្ទាបស្ទង់និងវាស់វែងដោយក្រុមការងារស្រាវជ្រាវបាល់ទាត់ដែលមានឈ្មោះថាCIESទៅលើកីឡាករទាំងអស់ដែលមានប្រភពមកពីលីកកំពូលរបស់ប្រទេសទាំង៣៥ដែលស្ថិតនៅក្នុងទ្វីបនេះប៉ុន្តែសំណាងមិនល្អឡើយCR7ឆ្នាំនេះបានត្រឹមឈរនៅលេខរៀងទី៣១ប៉ុណ្ណោះ។

ជាលទ្ធផលកីឡាករដែលស្ថិតនៅក្នុងលើតារាងកំពូលនោះមានដូចជាMessi, Ziyech, Neymar, Mbappe, Maria, Werner, Mane, De Bryuneនិងលេខរៀងទី៩នោះគឺកីឡាករRiyad Mahrez៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top