កីឡា

Mandzukic ដូចជាមិនមានជម្រើស ច្រើនក្រៅតែពីក្លឹប Man United នោះឡើយ

ការអះអាងមួយចេញពីប្រទេសអ៊ីតាលីTuttosport បានធ្វើការចុះផ្សាយថាខ្សែប្រយុទ្ធក្រូអាតវ័យ៣៣ឆ្នាំMandzukicបានសម្រេចចិត្តច្បាស់ហើយចេញពីការស្ទាក់ស្ទើររបស់ខ្លួនចំពោះការផ្ទេរចេញពីJuventusទៅកាន់ទឹកដី Old Trafford ។

កីឡាកររូបនេះបានបន្តវត្តមានយ៉ាងល្អជាមួយនឹងក្លឹបJuventusអស់រយៈពេល៤ឆ្នាំមកហើយប៉ុន្តែបានចាប់ផ្តើមមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងជាមួយនឹងក្លឹបបិសាចក្រហមMan Unitedក្រោយពេលដែលខ្លួនបានបាត់បង់វត្តមានជាមួយនឹងឈុតធំនៅJuventusជាលើកដំបូង។

ទោះបីជាយ៉ាងណាក្តីMandzukicក៏ធ្លាប់បាននិយាយផងដែរអំពីបំណងចង់ផ្លាស់ទៅលេងនៅអាល្លឺម៉ង់វិញដែលជាទីកន្លែងគាត់ធ្លាប់រស់នៅទីនោះបានរយៈពេល២ឆ្នាំដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top