កីឡា

នាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិតបើកកិច្ចប្រជុំ ស្តីពីការបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅឆ្នាំ២០២០

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតបើកកិច្ចប្រជុំស្តីពីការបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ដោយមានការអញ្ជើញពីលោកដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិតនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត និងលោក គង់ កៃដូ លេខាលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។


យោងតាមប្រធានការិយាល័យទំាង៦បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២០ កន្លងមកនៃនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត និងសូមឲ្យលោក គង់ កៃដូ និងប្រធានជួយសម្របសម្រួលនូវបញ្ហាប្រឈមមួយចំនួន។


លោក គង់ កៃដូ បានប្រាប់ឲ្យដឹងថា ស្នើសុំឲ្យប្រធានការិយាល័យទំាង៦ធ្វើរបាយការណ៍ឲ្យទាន់ពេលវេលាវឌ្ឍនភាព បញ្ហាប្រឈមនូវវិស័យអប់រំកាយនិងកីឡាសិស្ស និស្សិត ដើម្បីលោករាយការណ៍ជូនលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា៕ដោយ៖លី ភីលីព

Most Popular

To Top