កីឡា

Klopp ផ្ញើសារទៅកាន់កូនក្រុមឈុតក្មេងៗ នៅពាក់កណ្តាលតង់ តែចុងក្រោយនៅតែចាញ់ Aston Villa

ការបែងចែកកូនក្រុមជា២ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃអង្គារម្សិលមិញនេះទីបំផុតLiverpoolឈុតកីឡាករក្មេងៗបានធ្លាក់ចេញពីពានរង្វាន់Carabao Cupបានសម្រេចហើយកាលពីយប់មិញក្រោមថ្វីដៃរបស់ក្រុមឈុតធំរបស់Aston Villaក្នុងលទ្ធផលដល់ទៅ៥ទល់នឹង០។

លោកKloppព្រមទាំងកីឡាករឈុតធំរបស់ខ្លួនទាំងអស់បានត្រឹមអង្គុយមើលការប្រកួតរបស់ខ្លួនចាញ់ពីប្រទេសកាតាប៉ុណ្ណោះ។លោកនិងកូនក្រុមផ្សេងទៀតកំពុងត្រៀមខ្លួនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រFIFA Club World Cupដែលនឹងធ្វើឡើងនៅយប់ថ្ងៃពុធនេះ។

ការប្រកួតពាក់កណ្តាលតង់ដែលមើលទៅមិនអាចធ្វើបានល្អឡើយលោកKloppបានព្យាយាមផ្ញើសារចេញពីប្រទេសកាតាដើម្បីណែនាំទំរង់លេងល្អមួយឡើងវិញប៉ុន្តតែមិនអាចកែប្រែស្ថានការណ៍ឡើយ។ទោះបីជាយ៉ាងណាក្តីលោកKloppបានធ្វើការសរសើរដដែលចំពោះទឹកចិត្តរបស់ឈុតយុវជនក្រុមផងដែរទោះលទ្ធផលបរាជ័យបែបនេះក្តី៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top