កីឡា

Bellerin, James, Bissaka ស្ថិតក្នុងចំណោម កីឡាកររបស់អង់គ្លេស ដែលរ៉ៃអង្គាស បានលុយ១០ម៉ឺនផោនថែមទៀត សម្រាប់ការងារ ប្រយុទ្ធប្រឆាំងកូរ៉ូណា

មិនមានការប្រកួត មិនមែនជាគូប្រជែងគ្នា រវាងក្លឹបនឹងក្លឹបទៀតឡើយ ដោយកីឡាករល្បីៗជាច្រើន របស់ក្លឹបនៅអង់គ្លេស កំពុងជួយគ្នាបង្កើតជាក្រុមរ៉ៃអង្គាស ថវិកាសប្បុរសធម៌ ដើម្បីយកទៅជួយសកម្មភាព ប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូរ៉ូណា ដែលកំពុងវាយលុកខ្លាំង នៅក្នុងប្រទេសអង់គ្លេស។

ក្នុងចំណោមនោះ គេមើលឃើញក្រុមរបស់កីឡាករ Hector Bellerin, Reece JamesនិងAaron Wan Bissakaផង បានធ្វើការប្រមូលលុយបាន ប្រមាណជា១០ម៉ឺនផោនផងដែរ ដើម្បីយុទ្ធនាការមួយនេះ។ ចំនួននៃកីឡាករ ដែលនឹងត្រូវបរិច្ចាគលុយសប្បុរសនេះ នឹងអាចកើតមានឡើងដូចជា កីឡាករCallum Wilson និងកីឡាករ Andros Townsend ផងដែរ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ករណីឆ្លងកូរ៉ូណា នៅក្នុងប្រទេសអង់គ្លេស បានកើនឡើងដល់៩៥២៩នាក់ ចំណែកឯអ្នកបាត់បង់ជីវិត កើនដល់៤៦៥នាក់ទៅហើយ ហើយចុងក្រោយនេះ សូម្បីតែព្រះអង្គម្ចាស់វេលCharles ក៏ត្រូវបានរកឃើញថា មានផ្ទុកវិរុស ដ៏កាចសាហាវនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top