កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប RB Leipzig ដែលជាគោលដៅជាយូរនិងអទិភាពបំផុតរបស់ក្លឹបហង្សក្រហម Liverpool នៅពេលចុងក្រោយនេះបានបញ្ជាក់កាន់តែច្បាស់ ហើយថាគាត់ចង់ចាកចេញពីក្លឹបអាល្លឹម៉ង់ទៅលេង នៅលីគផ្សេងហើយមិនត្រឹម តែប៉ុណ្ណោះទោះបីជា Bayern Munich ក៏គេគ្មានបំណងចង់លេងជាមួយដែរ។
ទោះបីជាមិនបាននិយាយចំៗ ថាមកលេងជាមួយនឹង Liverpool មែនប៉ុន្តែកីឡាករបានអះអាងថា Premier League គឺជាលីគដែលស្ថិតក្នុងផែនការរបស់គាត់ ហើយច្បាស់ណាស់មានតែ Liverpool ប៉ុណ្ណោះដែលនាំមុខគេ ក្នុងការចចារគ្នាកន្លងមក។ប៉ុន្តែតាមអ្វីដែលអ្នកជំនាញបានជឿជាក់ថា ការប្រកាសរបស់ Werner លើកនេះទំនងជាអាចជួបបញ្ហាខកចិត្តជាជាង។
Liverpool ហាក់ដូចជាកំពុងជួបបញ្ហាហិរញ្ញវត្ថុ ខ្លាំងណាស់នៅពេលនេះនិងមិនមានកញ្ចប់ថវិកា គ្រប់គ្រាន់ក្នុងការចំណាយប្រមាណជា៥០លានផោន ដើម្បីយក Werner នោះឡើយក្នុងពេលរដូវកាលដោះដូរ កីឡាករបើកលើកនេះ៕
ប្រែសម្រូល៖ស៊ុនលី