កីឡា

Lyon អវត្តមាន នៅ Champion League រដូវកាលក្រោយ ដូចកំពុងរុញឲ្យ Dembele សម្រេចទៅលេងនៅ Man United

Man United ក្រោមការដឹកនាំ របស់លោក Solskjare ហាក់បីដូចជាកំពុង មានឱកាសក្នុងការនាំយក កីឡាករខ្សែប្រយុទ្ធគោលដៅ Moussa Dembele សាជាថ្មី និងកាន់តែខ្លាំងឡើង ក្រោយពេលដែលលីគកំពូល បារាំង Ligue 1 ត្រូវបានប្រកាស រំសាយជាផ្លូវការ ហើយក្លឹប Lyon នឹងមិនមានឈ្មោះ ក្នុងបញ្ជី Champion League រដូវកាលក្រោយដែរ។

Dembele ដែលជាកីឡាករ ខ្សែប្រយុទ្ធឆ្នើមរបស់ Lyon ក្រោយទទួលបានព័ត៌មាននេះហើយ នោះហាក់ដូចជាមិនមានជម្រើសច្រើន ក្រៅតែពីការទទួលយកសំណើរ របស់ Man United ដែលខ្លួន បានបដិសេធម្តងហើយ កាលពីខែមករាកន្លងទៅ។ គ្រានោះ Solskjaer បានបរាជ័យនាំយក Dembele ពីបារាំង ហើយបញ្ចប់ទៅត្រឹមខ្ចីជើង Odion Ighalo ពីក្លឹបចិន Shanghai Shenhua ជំនួសវិញ។

Dembele អាយុ២៣ឆ្នាំ រដូវកាលនេះ មានទំរង់លេងល្អខ្លាំង ដោយអាចរកបានគ្រាប់ រហូតទៅដល់២២គ្រាប់ មកហើយ ជូនក្លឹបLyon ប៉ុន្តែដោយសារកូវីដ១៩ ទើបលីគកំពូលបារាំង យល់ព្រមលុបចោល រដូវកាលដែលនៅសេសសល់ ហើយជូនពានរង្វាន់ លីគទៅឲ្យ PSG ដោយស្វ័យប្រវត្តិ ខណៈដែល Lyon នៅលេខរៀងទី៥ គឺមិនមានសិទ្ធ ទៅ Champion Leagueឡើយ រដូវកាលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top