កីឡា

កីឡាករម្នាក់ទៀត ស្ថិតក្នុងបញ្ជី សម្រាប់ជំនួស Aubameyang

គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេជឿជាក់ថា កំពុងតែមមាញឹកខ្លាំង ក្នុងការស្វែងរកកីឡាករចំណូលថ្មី ដើម្បីមកជំនួសតំណែង របស់ខ្សែប្រយុទ្ធ Aubameyang ដែលបានដឹងថា បានត្រៀមចិត្តត្រៀមកាយទៅហើយ ដើម្បីចាកចេញពីក្លឹបនោះ។

កីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់ របស់ក្លឹបCeltic ដែលមានឈ្មោះថា Odsonne Edouard ត្រូវបានគេប្រដូច ទៅនឹងវិរៈបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal គឺលោក Charlie Nicholas បានក្លាយទៅចាកីឡាករ គោលដៅម្នាក់ទៀតផងដែរ ក្នុងបញ្ជីរបស់លោក Arteta សម្រាប់រដូវក្តៅខាងមុខនេះ។

Edouard កីឡាករស្បែកខ្មៅរូបនេះ ក្នុងវ័យទើបតែ ២២ឆ្នាំ ប៉ុន្តែសមត្ថភាពខ្លាំង មិនធម្មតាឡើយ ហើយរដូវកាលនេះ រូបគេអាចរកបានគ្រាប់បាល់ រហូតទៅដល់២៤គ្រាប់មកហើយហើយជឿជាក់ថាមានតម្លៃ ត្រឹមតែ២០លានផោនប៉ុណ្ណោះ ក្នុងទីផ្សារបច្ចុប្បន្ន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top