កីឡាករខ្សែការពារស្លាបឆ្វេង របស់ក្លឹប Atletico Madird គឺកីឡាករ Renan Lodi ត្រូវបានគេតេស្តឃើញវិជ្ជមាន នៅពេលដែលក្លឹបចាប់ផ្តើមត្រឡប់ ចូលមកហ្វឹកហាត់វិញសប្តាហ៍នេះ ខណៈដែល៩នាក់ទៀត មានអាការៈមិនសូវស្រួល។
ក្លឹបរបស់អេស្បាញ ទាំងអស់ បានធ្វើការងារយ៉ាងម៉ត់ចត់ និងច្បាស់លាស់បំផុត ដើម្បីធានាដល់ការវិល ត្រឡប់ចូលមកហ្វឹកហាត់វិញទាំងស្រុង នៅក្នុងខែនេះ ដោយកីឡាករនីមួយៗ នឹងត្រូវធ្វើតេស្តគ្រប់គ្នា មុនពេលអាចជួបជុំមិត្តរួមក្រុមបាន។
ប៉ុន្តែទោះបីជាយ៉ាង ណាក្តីកីឡាករ Lodiវ័យ២២ឆ្នាំរូបនេះ ក្រោយតេស្តឃើញវិជ្ជមាន ហើយគឺមិនអាចចូលរួមហ្វឹកហាត់វិញ ភ្លាមឡើយរហូតដល់ពេលយ៉ាង ហោចណាស់១០ថ្ងៃ និងតេស្តទៅឃើញអវិជ្ជមានឡើង វិញជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី