កីឡា

Liverpool ចូលហ្វឹកហាត់វិញហើយសង្ឃឹមថានឹងលើក ពានជាលើកដំបូង បានសម្រេច

នៅថ្ងៃសៅរ៍នេះហង្សក្រហម Liverpool ត្រូវបានគេអនុញ្ញាតិឲ្យអាចធ្វើដំណើរត្រឡប់ ចូលមកហ្វឹកហាត់វិញបានហើយ ដើម្បីអាចលើកពានរង្វាន់ Premier League ជាប្រវត្តិសាស្ត្រឡើងវិញក្រោយខកខាន អស់រយៈពេលជាច្រើនទសវត្ស។

មុននេះ៥ថ្ងៃ Premier League បានបញ្ជូនឧបករណ៍ធ្វើតេស្តរកូវីដ១៩ ទៅដល់កីឡាករគ្រប់គ្នា ដើម្បីឲ្យពួកគេអាចធ្វើតេស្តដោយខ្លួនឯង មុនការត្រឡប់មកចូលរួម ហ្វឹកហាត់វិញបាន។

គ្រូបង្វឹកក្លឹប Liverpool លោក Jurgen Klopp បានរំពឹងថាកីឡាករគ្រប់រូប នឹងអាចធ្វើឲ្យបានម៉ត់ចត់ ចំពោះការងារសុវត្ថិភាពនេះមុនពេលមកដល់ទីលាន Melwood ធ្វើការហ្វឹកហាត់រួមគ្នា។

គួរឲ្យដឹងដែរថាអ្វីដែលយើងអាច មើលឃើញនៅទីលានហ្វឹកហាត់សមាជិកក្រុម ត្រូវបានបែកចែកជា៣ក្រុមធំៗ ដើម្បីហ្វឹកហាត់ហើយម្នាក់ៗមានគម្លាតសុវត្ថិភាព ដើម្បីហ្វឹកហាត់ដោយខ្លួនឯង និងគ្រូបង្វឹកម្នាក់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top