កីឡា

Champion League នឹងចាប់ផ្តើមវិញនៅខែសីហា ហើយបញ្ចប់វិញ ក្នុងខែសីហាដដែល

ប្រធានសមាគមន៍បាល់ទាត់ តំបន់អ៊ឺរ៉ុបហៅកាត់ថា UEFA បាននិងកំពុងធ្វើការពិចារណា ដើម្បីបញ្ចប់ទៅកម្មវិធីប្រកួត នៃពានរង្វាន់របស់ខ្លួន ដែលនៅសេសសល់រដូវកាលនេះ ឲ្យបានក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

តាមផែនការដំណើរការប្រកួត Champion League នឹងអាចចាប់ផ្តើមវិលត្រឡប់មកវិញ ហើយដោយក្នុងនោះ JuventusនិងLyon នឹងត្រូវប្រកួតគ្នា ចាប់ផ្តើមដំបូង។ អ្វីដែលUEFAបានត្រៀមនោះ គឺថា ការកាលវិភាគនៃការប្រកួតដ៏ញឹកបំផុតមួយ ដើម្បីធ្វើយ៉ាងណា ឲ្យពានរង្វាន់នេះ បញ្ចប់ទៅនៅក្នុងខែសីហា ដដែលនេះ។

ទាំងChampion League និង Europa League នៅសល់ការប្រកួតច្រើនដូចគ្នា ជាក់ស្តែងChampion League វគ្គ១៦ ក្រុមចុងក្រោយ គឺមិនទាន់ប្រកួតជម្រុះ អស់នៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top