កីឡា

Premier League នឹងប្រាប់កីឡាករទាំងអស់ថាទៅហ្វឹកហាត់ គឺសុវត្ថិភាព ជាងទៅផ្សារទំនើប

ក្រោយមានព័ត៌មានថាកីឡាករជាច្រើនហាក់ដូចជាបង្ហាញ ក្តីបារម្ភក្នុងការវិលត្រឡប់មកប្រកួតឡើងវិញសម្រាប់រដូវកាល ដែលនៅសេសសល់នោះ នៅថ្ងៃនេះPremier Leagueគឺនឹងត្រៀមប្រកាសប្រាប់ពួកគេទាំងអស់ថា ការមកហ្វឹកហាត់ គឺពិតជាមានសុវត្ថិភាពហើយវាល្អប្រសើរជាងការធ្វើដំណើរទៅកាន់ផ្សារ ទំនើបទៀតផង។

តាមផែនការកីឡាករទាំងអស់នឹងត្រូវកោះហៅ ឲ្យវិលត្រឡប់ចូលមកហ្វឹកហាត់វិញ នៅក្នុងសប្តាហ៍នេះហើយខណៈដែល ការប្រកួតជាផ្លូវការ នឹងធ្វើឡើងនាខែមិថុនាដោយមានកីឡាដ្ឋានមួយចំនួនប៉ុណ្ណោះ ដែលត្រូវប្រើប្រាស់រួមគ្នា។

គួរឲ្យដឹងដែរថាប៉ុន្មានមុននេះ មានការអះអាង កីឡាករល្បីៗរបស់អង់គ្លេស ប្រហែលជាច្រើនជាង៥០នាក់បានបង្ហាញជំហក្នុងការវិលត្រឡប់ ប្រកួតវិញដោយសារបារម្ភ ពីកូវីដ១៩នៅឡើយហើយក្នុងនោះកីឡាករAgueroបានប្រកាសចំៗ ថាមានកីឡាករច្រើនណាស់ដែលមិនចង់វិលត្រឡប់ប្រកួតវិញឡើយរហូតដល់វ៉ាក់សាំង អាចរកឃើញជាផ្លូវការ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top