លោក Arsene Wenger អតីតគ្រូបង្វឹក របស់ក្លឹបកាំភ្លើងធំ Arsenal បច្ចុប្បន្នកំពុងបម្រើការងារ នៅក្នុងក្រុមគណៈកម្មការជាន់ខ្ពស់ នៃសហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បាននិយាយថា ការប្រកួតបាល់ទាត់ ដោយមិនមានទស្សនិកជន នឹងបន្តធ្វើយ៉ាងហោចណាស់ ជាច្រើនខែទៀត។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី បុរសសញ្ជាតិបារាំងរូបនេះ បានបញ្ជាក់និងព្រមានថា ការលេងបាល់ ដោយគ្មានអ្នកទស្សនាបែបនេះ នឹងអាចបំផ្លាញ ដល់វិស័យបាល់ទាត់ រយៈពេលវែងជាមិនខាន ទោះបីជាក់ស្តែង វាគឺជាវិធីតែមួយគត់ ដើម្បីដោះស្រាយបញ្ហា ចំពោះមុខសម្រាប់រដូវកាលនេះក្តី។
លោក Wenger និយាយឆ្លើយតបទៅនឹងសំណួរ ពីសំណាក់ក្រុមអ្នកកាសែត beIN Sports តើវានឹងពិតជាបំផ្លាញ ការប្រកួតបាល់ទាត់ដែរឬទេ ប្រសិនបមិនមានទស្សនិកជននោះថា លោកច្បាស់ណាស់ថា វាប្រាកដជានឹងបំផ្លាញ វិស័យបាល់ទាត់ក្នុងរយៈពេលវែង។
លោកបានបន្តថា វាគឺជាដំណោះស្រាយរយៈពេលខ្លី ប៉ុន្តែមិនល្អឡើយ សម្រាប់រយៈពេលវែង ហើយក៏ជាវិធីតែមួយគត់ សម្រាប់ដោះស្រាយបញ្ហាបច្ចុប្បន្ន៕
ប្រែសម្រួល៖ស៊ុនលី