កីឡា

Internacional ចុះកុងត្រាទិញ បានខ្សែប្រយុទ្ធ ឈុត២៣ឆ្នាំ របស់ប្រេស៊ីល Yuri Alberto

នៅថ្ងៃនេះក្លឹប Internacional បានប្រកាសថា ខ្លួនបានចុះកុងត្រាទិញ បានខ្សែប្រយុទ្ធម្នាក់ ដែលកំពុងលេងឲ្យឈុត ក្រោមអាយុ២៣ឆ្នាំ របស់ជម្រើសជាតិប្រេស៊ីល Yuri Alberto ហើយពីក្លឹប Santos ។

កីឡាករវ័យ១៩ឆ្នាំ រូបនេះជាក់ស្តែងមានកុងត្រា ជាមួយនឹងក្លឹប Santos បញ្ចប់ទៅកាលពីខែកក្កដាកន្លងមក ម្ល៉េះហើយពេលនេះគាត់បានចុះកុងត្រា ជាផ្លូវការជាមួយនឹង Internacional ជាមួយនឹងកុងត្រា ដែលសុពលភាពរហូតដល់ឆ្នាំ២០២៥។

កីឡាករ Alberto ត្រូវបានគេដឹងថា បានបង្ហាញខ្លួនជាមួយនឹងឈុតធំ បានចំនួន២៧ដងមកហើយ សម្រាប់ Santos បន្ទាប់ពីបានដុះចេញពីថ្នាលយុវជន តាំងតែពីឆ្នាំ២០១៧៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top