ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានគេជឿជាក់កំពុងមានផែនការ ដើម្បីលក់កីឡាករ Jerome Boateng នៅរដូវក្តៅនេះយោងតាមការ ចេញផ្សាយរបស់ Sport Bild។
កីឡាករវ័យ៣១ឆ្នាំរូបនេះ គឺនឹងមិនស្ថិតនៅក្នុងផែនការ របស់ក្លឹបឡើយនារដូវ កាលក្រោយហើយជាពិសេស នៅពេលដែលកុងត្រា របស់គាត់នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះផង។
ទោះបីជាយ៉ាងណាក្តីកីឡាករផ្ទាល់ នៅតែមានបំណង ចង់បន្តកុងត្រា នៅទឹកដី Allianz Arena ដដែលដោយបន្តរងចាំ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាវិជ្ជមានណាមួយ ដែលក្លឹបនឹងធ្វើការពិភាក្សា បន្តកុងត្រានេះឡើយ៕
ប្រែសម្រួល៖ស៊ុនលី