យោងតាមការបញ្ជាក់ និងលើកឡើងរបស់អតីតកីឡាករ ខ្សែការពារល្បី Rio Ferdinand ថាក្លឹបតោខៀវ Chelsea ត្រូវតែដោះស្រាយបញ្ហាអ្នកចាំទី និងក៏ដូចជាតំបន់ការពារផង ដើម្បីអាចមានសមត្ថភាព ក្នុងការប្រជែងពានរង្វាន់ នារដូវកាលក្រោយ។
វិរៈបុរសបិសាចក្រហម Man United រូបនេះបច្ចុប្បន្ន កំពុងមានការងារ ជាអ្នកវិភាគបាល់ទាត់ តាមកម្មវិធីទូរទស្សន៍ល្បី បានបញ្ជាក់ថា Chelsea មានភាពវ៉ៃឆ្លាតខ្លាំងណាស់ សម្រាប់ការដោះដូរ ប៉ុន្តែចំណុច២ខាងលើនេះ គឺជាការក្រើនរំលឹកបន្ថែមប៉ុណ្ណោះ ដែលលោកចង់បញ្ជាក់ ប្រាប់ទៅឲ្យ Chelsea។
គួរបញ្ជាក់ដែរថា Ferdinand បានមើលឃើញតំបន់ខាងក្រោយ របស់ក្លឹបជាបញ្ហាប្រឈមមុខ នាពេលបច្ចុប្បន្ន ខណៈដែលក្លឹបបច្ចុប្បន្ន ទើបតែទិញបានខ្សែប្រយុទ្ធឆ្នើម ដល់ទៅ២រូបគឺ Ziyech និង Werner ទៅហើយបូករួម ទាំងខ្សែប្រយុទ្ធឆ្នើមស្រាប់ នៅក្លឹបគឺ Abrahamផង៕
ប្រែសម្រួល៖ស៊ុនលី