កីឡា

Real Madrid ចង់បាន Lukaku ពី Inter Milan

នៅថ្ងៃនេះសារព័ត៌មានបរទេស ជាច្រើនបានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid បាននឹងកំពុងបង្ហាញ ចំណាប់អារម្មណ៍ ជាមួយនឹងខ្សែប្រយុទ្ធ Lukaku របស់ក្លឹប Inter Milan ទាំងគួរឲ្យភ្ញាក់ផ្អើល ។

គួរឲ្យដឹងដែរថា រដូវកាលកន្លងមកនេះ Lukaku រកបាន៣៣គ្រាប់ មកហើយនៅគ្រប់ការប្រកួត សម្រាប់ក្លឹបយក្សអ៊ីតាលីមួយនេះ ចាប់តាំងតែពីបានផ្ទេរ មកលេងទីនេះពិក្លឹបបិសាចក្រហម Man United។

Le10 Sports បានអះអាងដែរថា ក្លឹប Real Madrid កំពុងស្ថិតនៅក្នុងផែនការ រកកីឡាករខ្សែប្រយុទ្ធជួរមុខ ជាមួយនឹងកុងត្រារយៈវែង ដើម្បីជំនួសតំណែងរបស់ Karim Benzemaដែលត្រៀម នឹងចាកចេញពីក្លឹបក្នុងពេលឆាប់ៗ នេះទៅហើយនោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top