កីឡា

សហព័ន្ធកីឡា វាយកូនឃ្លីលើតុ កម្ពុជា ចេញក្តីប្រកាស បញ្ឈប់អតីតកីឡាករ ណៃ សារ៉ាវ័យ គ្រប់សកម្មភាព កីឡាវាយកូនឃ្លី លើតុជាស្ថាពរ

ភ្នំពេញ ៖ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ចេញក្តីប្រកាសបញ្ឈប់ អតីតកីឡាករវាយកូនឃ្លីលើតុ ណៃ សារ៉ាវ័យ គ្រប់សកម្មភាពកីឡា វាយកូនឃ្លីលើតុជាស្ថាពរ ដោយសារកីឡាកររូប ប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យ របស់សហព័ន្ធ ចំណែកកីឡាករ ឡាយ ភក្តី ត្រូវបានព្យួរ មិនឱ្យចូលរួមក្នុងការ ប្រកួតលក្ខណៈជាតិ និងអន្តរជាតិនានា រយៈពេលមួយ (១)ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា យោងតាមស្មារតីអង្គប្រជុំ របស់គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដោយអញ្ជើញពីគៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានសម្រេចចិត្តបានបញ្ឈប់ គ្រប់សកម្មភាពកីឡា វាយកូនឃ្លីលើតុ ជាស្ថាពរដល់អតីតកីឡាករ ណៃ សារ៉ាវ័យ របស់សហព័ន្ធកម្ពុជា ដោយប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ។

លោកបានបន្តថា ចំពោះកីឡាករ ឡាយ ភក្តី ត្រូវបានព្យួរមិនឲ្យចូលរួម ក្នុងការប្រកួតលក្ខណៈជាតិ និងអន្តរជាតិនានា រយៈពេលមួយ (១)ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ដោយសារកីឡាកររូបនេះ មិនគោរពវិន័យ របស់សហព័ន្ធ ហើយថ្នាក់ដឹកនាំសហព័ន្ធ បានធ្វើការណែនាំជាច្រើនលើក ច្រើនសារ ទើបសម្រេចបញ្ឈរជើងតែម្តង ៕

Most Popular

To Top