ភ្នាក់ងារកីឡាកររបស់ខ្សែបម្រើ Paul Pogba លោក Mino Raiola បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាកររូបនេះនឹងនៅបន្តជាមួយក្លឹប Manchester United ។
លោក Raiola បាននិយាយថា៖” Pogba នឹងនៅបន្តជាមួយក្លឹប Man Utd ហើយខ្ញុំគិតថាខាងក្លឹបនេះចង់បន្តកុងត្រាជាមួយគេថែមទៀតផង។ “
លោកបានបន្តថា៖” ព្រោះថាឥឡូវនេះគេជាខ្សែបម្រើដ៏សំខាន់មួយរបស់ក្លឹប អញ្ចឹងហើយសម្រាប់រដូវកាលក្ដៅនេះ ខាងក្លឹបនឹងមិនលក់គេជាដាច់ខាត។ “
Pogba បានមកលេងឲ្យ Man Utd តាំងពីឆ្នាំ ២០១៦មក ដោយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ៕
ប្រភព៖ sabay