កីឡា

កីឡាករ Kingsley Coman ជួយឲ្យក្រុម Bayern លើកពាន Champion League លើកទី ៦ បន្ទាប់ពីយកឈ្នះ PSG

LISBON ៖ កីឡាករ Kingsley Coman បានក្លាយជាវិរបុរសជួបឲ្យក្រុម Bayern លើកពានUEFA Champions League ខណៈក្លិបយក្សនៅ Bundesliga ក្រុម Bayern Munich បានយកឈ្នះ ក្រុមបារាំង Paris Lig-Germain លទ្ធផល ១-០នៅវគ្គផ្តាច់ព្រ័ត្រ គឺជាឈ្នះពានរង្វាន់ទី៦ របស់ពួកគេ ក្នុងការប្រកួតក្របខណ្ឌអឺរ៉ុប យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ម្ចាស់ជើងឯកអាល្លឺម៉ង់ បានបង្កើតប្រវត្តិសាស្ត្រ ដើម្បីក្លាយជាក្រុមដំបូងគេ ដែលមិនធ្លាប់មាននៅ Champions League ឈ្នះការប្រកួតទាំងអស់ នៅក្នុងយុទ្ធនាការតែមួយ។ ចំណែកកីឡាករ Coman បានស៊ុតបញ្ជូនទីលើក្រុមបារាំង Paris Lig-Germainដើម្បីជួយឲ្យ Bayern នាំមុខនៅនាទីទី ៦០ ។

សម្រាប់រដូវកាលនេះក្រុម Bayern Munich ទទួលបានគ្រាប់៥០០ ក្នុងការប្រកួត ធ្វើឲ្យ Bayern ក្លាយជាក្លិបទី ៣ បន្ទាប់ពី Real Madrid និង Barcelona ឈានដល់ចំណុចសំខាន់៕ ដោយ៖លី ភីលីព

Most Popular

To Top