កីឡាករខ្សែការពារឆ្នើមវ័យក្មេង Alphonso Davies ក្រោយពេល ដែលអាចលើកពានរង្វាន់ធំបំផុត របស់អ៊ឺរ៉ូប Champion League មកភ្លាមគាត់ ក៏បានធ្វើការចែករំលែកជោគជ័យនេះ ជាមួយនឹងប្រទេសរបស់ខ្លួនផងដែរ។
កីឡាករខ្សែការពារស្លាប ដែលជាអ្នកបានបិទ Messi យ៉ាងជាប់ក្នុងការប្រកួតវគ្គ១ភាគ៤រូបនេះ បានសារភាពថា លោកពិតជាមានមោទនភាពណាស់ ដែលបានក្លាយខ្លួនទៅជាកីឡាករ សញ្ជាតិកាណាដាដំបូងគេ ក្នុងការលើកពានរង្វាន់ ដ៏អស្ចារ្យមួយនេះ។
កីឡាករវ័យ១៩ឆ្នាំរូបនេះ បានបង្ហាញខ្លួន ក្នុងការប្រកួតជ័យជំនះយប់មិញ លើក្រុម PSG ក្នុងរយៈពេល៩០នាទីពេញ ដោយធ្វើការងារយ៉ាងល្អឥតខ្ចោះ បិទកីឡាករខ្សែប្រយុទ្ធឆ្នើមដូចជា Mbappe និង Neymar មិនឲ្យរកបាន សូម្បីតែមួយគ្រាប់ឡើយ៕
ប្រែសម្រួល៖ស៊ុនលី