លោក Louis van Gaal បាននិយាយកាលពីពេលថ្មីៗនេះថា លោកធ្លាប់បានទាក់ទងហៅ ខ្សែប្រយុទ្ធ Neymar ខ្សែប្រយុទ្ធ Robert Lewandowski និងខ្សែប្រយុទ្ធ Sadio Mane មកលេងនៅក្លឹប Manchester United ក្នុងកំឡុងពេលដែលលោក ធ្វើអ្នកចាត់ការនៅក្លឹបនោះ ក្នុងឆ្នាំ២០១៦។
លោក Van Gal បាននិយាយថា៖” នៅពេលនោះខ្ញុំចង់បាន Lewandowski តែដោយសារតែពិបាកក្នុងការចរចាពេកខ្ញុំក៏យកខ្សែប្រយុទ្ធ Gonzalo ជំនួស។ មុនពេលមកធ្វើជាអ្នកចាត់ការនៅហ្នឹង ខ្ញុំក៏ធ្លាប់ទាក់ទងភ្នាក់ងារកីឡាកររបស់ Neymar តែគេត្រឹមចាប់អារម្មណ៍ លក់អាវប៉ុណ្ណោះ។ “
លោកបានបន្តថា៖” ក្រោយមកទៀតខ្ញុំក៏ចង់បាន Mane និង Riyad Mahrez។ បន្តបន្ទាប់មកទៀត ខ្ញុំក៏ចង់បាន Muller កីឡាករ Kante ហើយពេលនោះខ្ញុំក៏ចង់បាន James Milner ដែរដើម្បីមកជួយដឹកនាំ សម្រាប់ខាងខ្សែការពារវិញ ខ្ញុំក៏ធ្លាប់ហៅ Ramsos និង Hummels មកដែរ។ “
យ៉ាងណាមិញ គម្រោងដែលលោក បានទាក់ទងទៅកីឡាករខាងលើទាំងអស់នេះ ភាគច្រើនមិនទទួលបានជោគជ័យ៕
ប្រភព៖ Goal ប្រែសម្រួល៖ ហ៊ីម រស្មី