កីឡា

Usain Bolt ៖លោកនឹង នៅដាច់ដោយខ្លួនឯង បន្ទាប់ពីធ្វើតេស្តិ៍ មេរោគ COVID-19

ញូវយ៉ក៖កីឡាករអត្តពលកម្មម្ចាស់ជើងឯកអូឡាំពិក ៨ សម័យកាល Usain Bolt បាននិយាយថាលោកនឹងនៅដាច់ដោយឡែកខ្លួនឯង បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តិ៍មេរោគCOVID-19 ចំពេលមានសេចក្តីរាយការណ៍ថា លោកមានភាពវិជ្ជមានចំពោះវីរុសឆ្លងដ៏សាហាវនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

វីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter Jamaican បាននិយាយថា លោកមិនមានរោគសញ្ញាអ្វីនោះឡើយ ប៉ុន្តែលោកបានជំរុញឲ្យមិត្តភក្តិដែលគាត់បានទាក់ទងត្រូវប្រុងប្រយ័ត្ន។ ចំណែកលោក Bolt និយាយថា ចុងសប្តាហ៍នេះក៏ដូចជាអ្នកដទៃទៀតដែរ ខ្ញុំបានឆែកមើលបណ្តាញសង្គមហើយ បានឃើញបណ្តាញសង្គមនិយាយថា ខ្ញុំត្រូវបានបញ្ជាក់ពីមេរោគCOVID-19។

លោកបានបន្តថា ខ្ញុំបានធ្វើតេស្តិ៍មួយកាលពីថ្ងៃសៅរ៍ដើម្បីចាកចេញ ((Jamaica) ពីព្រោះខ្ញុំមានការងារ ទោះបីជាគាត់មិនបានបញ្ជាក់ថា គាត់បានទទួលលទ្ធផលក៏ដោយ ខ្ញុំកំពុងព្យាយាមទទួលខុសត្រូវដូច្នេះខ្ញុំនឹងស្នាក់នៅ និងមានសុវត្ថិភាព។ ខ្ញុំក៏មិនមានរោគសញ្ញាអ្វីដែរខ្ញុំនឹងដាក់ខ្លួនខ្ញុំហើយរង់ចាំការបញ្ជាក់ដើម្បីមើលថា តើខ្ញុំឈានដល់ការផ្តាច់ខ្លួនតាមការណែនាំក្រសួងសុខាភិបាលយ៉ាងដូចម្តេច។

លោក Bolt អាយុ ៣៤ ឆ្នាំបានបន្ថែមថា រហូតមកដល់ពេលនោះខ្ញុំនឹងទូរស័ព្ទទៅមិត្តភក្តិរបស់ខ្ញុំហើយប្រាប់ពួកគេ នៅពេលពួកគេបានទាក់ទងជាមួយខ្ញុំដើម្បីឲ្យមានសុវត្ថិភាពការដាច់ចេញពីគ្នានិងងាយស្រួល។ ម្ចាស់ជើងឯកអូឡាំពិក ៨ សម័យកាលដែលកាន់កំណត់ត្រាពិភពលោក ១០០ ម៉ែត្រនិង ២០០ ម៉ែត្រចុងក្រោយបានប្រកួតជាលក្ខណៈអន្តរជាតិនៅព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ ២០១៧ នៅទីក្រុងឡុង៕ ដោយ៖លី ភីលីព

Most Popular

To Top