កីឡា

UEFA នឹងសាកល្បងអនុញ្ញាតិ ឲ្យមានអ្នកទស្សនា ការប្រកួតដោយផ្ទាល់ នៅវគ្គផ្តាច់ព្រ័ត្រ Super Cup

ជាដំណឹងដ៏ល្អ ដែលអ្នកគាំទ្របាល់ទាត់ ក្នុងចំនួនកំណត់មួយ ដើម្បីឲ្យពួកគេអាចចូលទស្សនា ការប្រកួតវិញ បានរវាងម្ចាស់ជើងឯក Champion League និង Europa League សម្រាប់ព្រឹត្តិការណ៍ ដណ្តើមពានរង្វាន់ Super Cup។

ការប្រកួតរវាងក្រុម Bayern Munich និង Sevilla ម្ចាស់ជើងឯកអ៊ឺរ៉ុបទាំងពីរ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ Super Cup នឹងប្រព្រឹត្តទៅ នៅក្នុងទីក្រុង Budapest។

គួរឲ្យដឹងដែរថា បម្រាមមិនឲ្យមានអ្នកគាំទ្រ ទស្សនាការប្រកួត តាមលីគនានា ចាប់ផ្តើមលើកឡើងវិញ ហើយជាពិសេសដូចជានៅបារាំង គឺបានអនុញ្ញាតិឲ្យមានអ្នកចូលរួម បានទៅដល់៥០០០ពាន់នាក់ ក្នុងមួយប្រកួតជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top