ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញចុះត្រួតពិនិត្យ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡ ដ្ឋានជាតិ មរតកតេជោ ដើម្បីត្រៀមរៀបចំ ដំណើរទស្សនកិច្ច របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
លោក វ៉ាត់ ចំរើន បានប្រសាសន៍ថា សម្តេចពិជ័យសេនា ទៀ បាញ់ នឹងទស្សនកិច្ចអំពីដំណើរការ សាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ព្រមទាំងទីលាន ប្រកួតកីឡានានា និងហេដ្ឋារចនាសម្ព័ន្ធ ត្រៀមធ្វើធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។លោកបានដឹកនាំ ក្រុមមន្ត្រីលេខាធិការដ្ឋាន CAMSOC ចុះត្រួតពិនិត្យជាមុន និងត្រៀមរៀបចំជូនដំណើរ សម្តេចពិជ័យសេនា នាពេលខាងមុខឆាប់ៗនេះ។
ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការសាងសង់ នូវកីឡដ្ឋានធំ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ និងការប្រកួតមួយផ្នែកធំ នៃ SEA GAMES លើកទី៣២ ឆ្នាំ២០២៣៕
ដោយ៖លី ភីលីព