កីឡា

Schalke តែងតាំងគ្រូបង្វឹកថ្មីលោក Baum

នៅថ្ងៃព្រហស្បតិ៍នេះក្លឹប FC Schalke 04 បានធ្វើការប្រកាសជាផ្លូវការហើយនៅក្នុវេបសាយរបស់ក្លឹបថាលោក Manuel Baum នឹងក្លាយទៅជាគ្រូបង្វឹកឈុតធំជាផ្លូវការ។

អតីតគ្រូបង្វឹករបស់ក្លឹប Augsburg រូបនេះបានចុះកុងត្រាដែលមានសុពលភាពរយៈពេល២ឆ្នាំជាមួយនឹង Schalke ដែលមានន័យថាគាតនឹងត្រូវដឹកនាំក្លឹបរហូតដល់ខែមិថុនាឆ្នាំ២០២២ខណៈដែលអតីតកីឡាករម្នាក់របស់ក្លឹបគឺលោក Naldo ក៏នឹងចូលរួមក្នុងឈុតគ្រូបង្វឹករបស់លោក Baum ផងដែរ។

គួរឲ្យដឹងដែរថាបុរសវ័យ៤១ឆ្នាំរូបនេះធ្លាប់បានដឹកនាំក្លឹប Augsburg ចាប់តាំងតែពីខែធ្នូឆ្នាំ២០១៦ ដល់ខែមេសាឆ្នាំ២០១៩មុនពេលដែលគាត់ទទួលបានតំណែងជា គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ងសម្រាប់ឈុតអាយុក្រោម ២០ឆ្នាំ និងឈុតក្រោមអាយុ១៨ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top