កីឡា

Arsenal ព្រមឲ្យ Lucas Torreira ចាកចេញពីក្លឹប ក្នុងនាមជាកីឡាករខ្ចីជើង

បរទេស៖ ជាផ្លូវការហើយ ដែលក្លឹបយក្សអេស្បាញ AT Madrid បានឈានទៅដល់ការចុះហត្លលេខា ក្នុងការនាំយកកីឡាករធ្លាក់ជើង Lucas Torreira ពីក្លឹប កាំភ្លើងធំ Arsenal ក្នុងនាមជាកីឡាករខ្ចីជើង។

នេះមានន័យថា Arsenal នឹងអាចសន្សំលុយ បានមួយចំនួនបន្ថែមទៀត ដើម្បីអាចបង្វិលវាយក ទៅចាយដើម្បីចរចាទិញ យកកីឡាករគោលដៅ បច្ចុប្បន្ន Houssem Aouar ពីក្លឹបបារាំង Lyon ឲ្យបានមុនពេលទីផ្សារដោះដូរ កីឡាករ ត្រូវបានបិទជាផ្លូវការ នៅថ្ងៃទី៥ខែតុលាខាងមុខនេះ។

តាមពិត Arsenal បានព្យាយាមស្វែងរកក្លឹបថ្មីជូន Torreira ក្នុងតម្លៃខ្លួនប្រមាណជា ២២លានផោន ប៉ុន្តែមិនមានក្លឹបណា ហ៊ានឲ្យក្នុងទំហំនេះទេ ពោលគឺមាន ចំណាប់អារម្មណ៍ ពីសំណាក់ក្លឹបមួយចំនួន ដែរដូចជា Roma និង Torino នៅអ៊ីតាលីជាដើម ប៉ុន្តែកិច្ចចរចាគ្នា មិនបានសម្រេច៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top