កីឡា

Man United កំពុងព្យាយាម សុំចរចាទិញ Amad Traore ពី Atalanta

បរទេស៖ កាសែតអង់គ្លេស The Mirror បានចេញផ្សាយថា គ្រូបង្វឹកក្លឹបបិសាចក្រហម Man United លោក Ole Solskjare គិតមកត្រឹម ថ្ងៃសុក្រនេះ នៅតែបន្តការខំប្រឹងប្រែង របស់ខ្លួននៅឡើយ ដើម្បីអាចពង្រឹងក្លឹប ឡើងវិញ ខណៈដែលរដូវកាលថ្មី ទើបបានដំណើរការនោះ។

ប្រភពដដែល នៅក្នុងនោះបានអះអាងទៀតដែរថា ក្លឹបកំពុងបើកការចរចា ដ៏ប្រញាប់ប្រញាល មួយធ្វើយ៉ាងណា អាចពិនិត្យមើលលទ្ធភាព ក្នុងការដោះដូរកីឡាករ ខ្សែប្រយុទ្ធ ស្លាបរបស់ក្លឹប Atalanta ដេលមានឈ្មោះថា Amad Traore ឲ្យបានមុនពេលទីផ្សារដោះដូរ កីឡាករត្រូវបានបិទ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ។

ជាក់ស្តែង Traore ទើបតែបានក្លាយទៅជា កោលដៅថ្មីរបស់លោក Ole បន្ទាប៉ពីបានដឹងច្បាស់ ហើយថា Jadon Sancho នឹងមិនអាចផ្ទេរមក Old Trafford បានឡើងពាក់ព័ន្ធ ទៅនឹងតម្លៃខ្លួនខ្ពស់ខ្លាំងពេក ពោលគឺទៅដល់ ១០៨លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top