១គ្រាប់របស់ CR7 គឺមិនអាចធ្វើឲ្យ Juventus គ្រាប់គ្រាន់ក្នុងការយក៣ពិន្ទុនៅសប្តាហ៍នេះឡើយក្រោយពេលដែលក្រុម Lazioតាមពីក្រោយមកវិញ១គ្រាប់ នៅនាទីចុងម៉ោងទៅហើយយកស្មើទាំងប្រផិតប្រផោយ។
កីឡាករ Caicedo គឺជាអ្នកស៊ុតបញ្ចូលទី គ្រាប់បាល់តាមស្មើនៅនាទីទី៩៥ក្នុងការប្រកួតកាលពីយប់ ថ្ងៃអាទិត្យដែលវាបានធ្វើឲ្យអ្នកគាំទ្រJuventus និងជាពិសេស CR7 ខូចចិត្តយ៉ាងខ្លាំង។
គួរបញ្ជាក់ដែរថា CR7 ដែលទើបតែជាសះស្បើយពីកូវីដ១៩នោះគឺអាចស៊ុតបាន២គ្រាប់ កាលពីវិលត្រឡប់ប្រកួតវិញសប្តាហ៍មុន និងក៏ទើបតែរកបានគ្រាប់បាល់ទៅ៦របស់ខ្លួនក្នុងលីគផងដែរប៉ះនឹង Lazio ៕
ប្រែសម្រួល៖ស៊ុនលី