កីឡា

Juventus នឹងដាក់លក់ CR7 នៅរដូវក្តៅ

យោងតាមការកាសែត AS នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអ៊ីតាលី Juventus គឺបានត្រៀមផែនការរួចទៅហើយ ក្នុងការដាក់ឈ្មោះ
កីឡាករ CR7 ទៅក្នុងបញ្ជីកីឡាករ ដែលត្រូវលក់ចេញ នារដូវក្តៅខាងមុខនេះ។

ក្លឹបយក្សនេះសង្ឃឹមថា ខ្លួននឹងនៅតែមានឧិកាស ក្នុងការប្រមូលលុយវិញ បានខ្លះក្រោយពេល ដែលបានចំណាយ លើតម្លៃខ្លួនរបស់ CR7 ដល់ទៅ១០០លានអ៊ឺរ៉ូ កាលពីពេលផ្ទេរមកពី Real Madrid និងខណៈដែលកីឡាករ នៅសល់កុងត្រា១ឆ្នាំ ទៀតនោះ។

ជាក់ស្តែង Juventus ត្រូវបានគេមើលឃើញថា បានប្រថុយប្រថាន ទៅនឹងកុងត្រារបស់ CR7 ដែលមានន័យថាកីឡាករ នឹងត្រូវលេងរហូតដល់
អាយុ៣៦ឆ្នាំ និងព្រមទាំងឧិកាសក្នុងការបង្កើន ប្រាក់កម្រៃទៀតផង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top