Cristiano Ronaldo រកបានគ្រាប់ទី៧៥០ក្នុងអាជីព ជួយ Juventus យកឈ្នះ Dynamo Kyiv ៣-០ កាលពីយប់មិញ។ ហើយប្រកួតនេះមានអាជ្ញាកណ្ដាលដោយ Stephanie Frappart ក្លាយជាស្ត្រីដំបូងដែលកាត់ក្ដីក្នុងការប្រកួត Champions League បុរស។
ក្នុងការប្រកួត Federico Chiesa រកបានគ្រាប់ទីមួយឲ្យ Juventus។ Ronaldo បានបន្ថែមគ្រាប់ទីពីរ បន្ទាប់ពីបាល់បានខ្ទាត់ពីការបុកគ្នារវាង Alvaro Morata ជាមួយអ្នកចាំទីរបស់ Dynamo Kyiv។
សម្រាប់គ្រាប់ទី៣របស់ Juventus សម្រេចបានដោយ Alvaro Morata។ ការប្រកួតនេះពិតជាធ្វើឲ្យអ្នកទស្សនាចម្លែកភ្នែក ដោយបានឃើញអាជ្ញាកណ្ដាលជានារីសរកាត់ក្ដីលើទីលាន។ ក្នុងពូល G ក្រុម Barcelona និង Juventus សុទ្ធតែបានឡើងវគ្គ១៦ក្រុមចុងក្រោយដូចគ្នា ប៉ុន្តែកំពុងប្រជែងគ្នាយកតំណែងកំពូលតារាងនៅណាត់ប្រកួតចុងក្រោយ៕

ប្រភព៖ sabay
