កីឡា

Man UTD អាចចុះកុងត្រាទិញយក Camavinga តម្លៃត្រឹមតែ ៤៥លានផោន

យោងតាមការចេញផ្សាយ របស់ the Sportskeeda នៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD នឹងអាចចុះកុងត្រាទិញ យកកីឡាករយុវជនវ័យក្មេង របស់ក្លឹប Rennes ម្នាក់តម្លៃប្រមាណជា ៤៥លានផោន ។

យុវជនឆ្នើមដែលមានឈ្មោះថា Eduardo Camavinga ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាគោលដៅដ៏វែងឆ្ងាយ ដើម្បីជំនួសតំណែង របស់កីឡាករ Paul Pogba នាពេលអនាគតនៅ Old Trafford ។

គួរឲ្យដឹងដែរថា យុវជនឆ្នើមវ័យ១៨ឆ្នាំរូបនេះ ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករដែលមានអនាគតត្រចះត្រចង់បំផុត នៅអ៊ឺរ៉ុបហើយ ធ្លាប់ត្រូវបានក្លឹប Rennes ដាក់តម្លៃដល់ទៅ៧០លានផោន កាលពីរដូវក្តៅមុន ប៉ុន្តែដោយសារទំរង់លេង មិនល្អនៅរដូវកាលនេះ គេជឿជាក់ថា ក្លឹបនឹងទំលាក់តម្លៃកីឡាកររូបនេះ មកត្រឹមតែ៤៥លានផោនប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top