កីឡា

Liverpool តាមឃ្លាំមើលខ្សែ ការពាររបស់ Torino

the Goal អស់រយៈពេលជាយូរ មកហើយ ដែលក្លឹបហង្សក្រហម Liverpool បានធ្វើការតាមដានស្ថានភាព របស់ខ្សែការពារម្នាក់របស់ក្លឹបអ៊ីតាលី
Torino ។

ទោះបីជាកំពុងស្ថិតនៅក្នុងស្ថានភាពក្លឹប ដែលមានកីឡាករ ខ្សែការពារគ្រប់គ្រាន់ក្តីប៉ុន្តែ Liverpool នៅតែបន្តចាប់អារម្មណ៍ ចំពោះកីឡាករ Gleison Bremer ដដែល
ជាពិសេសមួយរយៈចុងក្រោយនេះពេល ដែលខ្សែការពារជាច្រើនបានទទួលរងរបួស ។

ក្រៅតែពី Liverpool ក្នុងនោះគេជឿជាក់ថា ក្លឹបជាច្រើននៅអង់គ្លេសផ្សេងទៀត ដូចជា Everton និង Fulham ក៏សង្ឃឹមថាអាចទាក់ទងបានកីឡាករ Bremer រូបនេះដែរនៅរដូវក្តៅក្រោយ
ប៉ុន្តែត្រូវរងចាំមើល Liverpool ធ្វើយ៉ាងណាក្នុងខែមករានេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top