គ្រាប់បាល់បញ្ចូលទីបាន យ៉ាងល្អដោយកីឡាករ Aurier, Kane និង Ndombele បានជួយឲ្យ Spurs យកឈ្នះម្ចាស់ផ្ទះ Sheffield UTD យ៉ាងងាយៗយក៣ពិន្ទុឡើងទៅ លេខរៀងទី៥បណ្តោះអាសន្ន។
Spurs នាំមុខមុនតាំងតែពីនាទីទី៥ដោយកីឡាករ Aurier និងបន្តរកបានដោយ Kane នៅនាទីទី៤០មុនបញ្ចប់ការប្រកួតតង់ទី១។ការប្រកួតឈាន ដល់តង់ទី២កីឡាករ Ndombele ក៏រកបានគ្រាប់បាល់ចុងក្រោយគឺជាបាល់ទី៣នៅនាទីទី៦២។
សប្តាហ៍នេះ Spurs មាន៣៣ពិន្ទុឈរពីក្រោយក្រុមលេខរៀងទី១បណ្តោះអាសន្នបិសាចក្រហម Man UTD ដល់ទៅ៤ពិន្ទុខណៈដែល Sheffield UTD បន្ត ស្ថិតនៅបាតតារាង មានតែ៥ពិន្ទុប៉ុណ្ណោះហើយកំពុងត្រូវការយ៉ាងហោចណាស់ ១១ពិន្ទុដើម្បីគេចចេញទៅតំបន់សុវត្ថិភាព៕
ប្រែសម្រួល៖ស៊ុនលី