លោក Phil Neville បានប្រកាសចុះចេញពីតំណែង ជាគ្រូបង្គោលក្រុមជម្រើសជាតិ នារីអង់គ្លេសមុនកាលកំណត់ ដែលធ្វើឲ្យមានមតិសង្ស័យថា បុរសជនជាតិអង់គ្លេស រូបនេះយល់ព្រមទទួលការងារជាគ្រូ បង្គោលនៅក្លឹប Inter Miami នៅឯសហរដ្ឋអាមេរិក។
តាមពិតទៅ Neville នឹងត្រូវចប់កុងត្រានៅខែកក្កដា ឆ្នាំ២០២១ ហើយអង់គ្លេស នឹងតែងតាំងគ្រូហុល្លង់លោកស្រី Sarina Wiegman មកជំនួសនៅខែកញ្ញា។
នៅពេលចាកចេញលោក Neville បាននិយាយថា លោកមានកិត្តិយសណាស់ ដែលបានដឹកនាំក្រុមអង់គ្លេស។
សូមជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ មានព័ត៌មានមួយចំនួនបានចុះផ្សាយថា លោក Neville ត្រូវបានអតីតមិត្តរួម ក្រុមរបស់លោកគឺ David Beckham ទាក់ទងមកដឹកនាំក្លឹប Miami នៅលីគកំពូលអាមេរិក សម្រាប់ឆ្នាំ២០២១នេះ៕ sabay