កីឡា

Messi អាចនឹងថ្លៃពេកហើយ សម្រាប់ PSG ទោះបីគ្មានតម្លៃខ្លួនក្តី

the Goal ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រាក់កម្រៃរបស់កីឡាករខ្សែប្រយុទ្ធអេស្បាញ Barcelona កីឡាករ Lionel Messi ទំនងជានឹងអាចទាមទារថ្លៃបន្តិច ហើយប្រសិនបើគាត់ពិតជាបានសម្រេចចិត្ត ចាកចេញទៅក្លឹបថ្មីមែននោះ។

យោងតាមកាសែត Gazzetta dello Sport បានបញ្ជាក់ដូចគ្នាដែរថា ប្រាក់កម្រៃដែល Messi នឹងអាចមានកម្រិតថ្លៃពេក ដែលសូម្បីតែក្លឹប PSG ដែលជាអ្នកមាននោះក៏នឹងលំបាក
ក្នុងការពិចារណាដែរនៅរដូវក្តៅនេះ។

គួរឲ្យដឹងដែរថាកុងត្រារបស់ Messi នឹងត្រូវផុកកំណត់នារដូវក្តៅខាងមុខនេះហើយ ប៉ុន្តែមកដល់ពេលនេះ គឺមិនទាន់មានសញ្ញាណាមួយ ដែលអាចបញ្ជាក់ថា គាត់នឹងបន្តកុងត្រាថ្មីនៅឡើយ ខណៈដែលប្រាក់កម្រៃ ដែលគាត់ទទួលបាន គឺមានទៅដល់៥០ម៉ឺនផោន ក្នុងមួយសប្តាហ៍៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top