កីឡា

ការប្រកួតកីឡា ប្រដាល់សកល ជើងឯកជាតិ ប្រាក់រង្វាន់ជ័យលាភី កើនជាងឆ្នាំមុន

ភ្នំពេញ ៖ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ នៃសហព័ន្ធកីឡាប្រដាល់ សកលកម្ពុជា បានអះអាងថា ប្រាក់តម្លៃខ្លួនសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ប្រាក់រង្វាន់សម្រាប់ជ័យលាភី កើនជាឆ្នាំកន្លងមក ។

លោកបានបធ្វើការកត់សម្គាល់ថា ឆ្នាំកន្លងទៅការប្រកួតជើងឯក ប្រចាំឆ្នាំប្រដាល់សកល តែងតែធ្វើជាមួយប្រដាល់គុនខ្មែរ គឺប្រកួតក្នុងពេលជាមួយគ្នា បើកការប្រកួតជាមួយគ្នា និងបិទការប្រកួតជាមួយគ្នា ប៉ុន្តែសម្រាប់ឆ្នាំនេះ ប្រដាល់សកលធ្វើដោយឡែក ពីប្រដាល់គុនខ្មែរ ប្រដាល់សកលស្វះស្វែង រកជំនួយពីផ្នែកឯកជន ដោយខ្លួនឯងដើម្បីតម្លើងប្រាក់រង្វាន់ សម្រាប់ជ័យលាភី ។

ការប្រកួតកាលពីឆ្នាំកន្លងមក សម្រាប់មេដាយមាស បានរង្វាន់៤០០.០០០រៀល មេដាយប្រាក់៣០០.០០០រៀល និងមេដាយសំរិទ្ធ បាន២០០.០០០រៀល ចំណែកឆ្នាំនេះប្រាក់រង្វាន់មេដាយមាស កើនបាន៥០០.០០០រៀល មេដាយប្រាក់បាន៤០០.០០០រៀល និងមេដាយសំរិទ្ធ នៅរក្សា២០០.០០០រៀលដដែល ។
សព្វថ្ងៃនេះទីផ្សារ សម្រាប់ប្រកួត ប្រដាល់សកល នៅកម្ពុជាចង្អៀតណាស់ ព្រោះក្រៅ ពីការប្រកួតជើងឯក ប្រចាំឆ្នាំ ដោយប្រើប្រាស់ថវិកា របស់ក្រសួង អប់រំយុវជន និងកីឡា គឺពួកគេមិនមានការប្រកួត ក្រៅពីនេះទៀតឡើយ ។ សកម្មប្រកួតប្រដាល់ នៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ឯកជន នានាមានលក្ខណៈមានលក្ខណៈគគ្រឹកគគ្រេងមែន តែបណ្ដាក្រុមហ៊ុន ដែលឧបត្ថម្ភព្រឹត្តិការណ៍ទាំងនោះ គេមិនទទួលឲ្យមានការប្រកួត ប្រដាល់សកលឡើយ ។

ពាក់ព័ន្ធជាមួយនឹងបញ្ហានេះ លោកអគ្គលេខាធិការសហព័ន្ធ របស់លោកនឹងស្វែងរកជំនួយ ឧបត្ថម្ភដើម្បីរៀបចំ ការប្រកួត ដោយខ្លួនឯង ក្នុងឆ្នាំនេះសហព័ន្ធប្រដាល់សកលកម្ពុជា នឹងធ្វើបញ្ហានេះឲ្យចេញដោយឆាប់ៗ ដែលយ៉ាងហោចណាស់ក៏មួយ ខែមានការប្រកួតបានម្ដងដែរ ។

កីឡាបើគ្មានការប្រកួតទេ នោះប្រៀបដូច ជាដែកថែមដែលគេបានបង្កើតទម្រង់វា បានជាកាំបិតហើយតែបែរជាយកទុកចោល មិនប្រើធ្វើឲ្យកាំបិតឥតប្រយោជន៍ ប្រសិន ជាបានទទួលការគាំទ្រច្រើន ការប្រកួតបែបនេះអាច នឹងឈានទៅធ្វើ២សប្ដាហ៍ម្ដងហើយ នឹងឈានទៅរៀបចំប្រចាំសប្ដាហ៍ដោយធ្វើនៅក្នុង សាលហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកតែម្ដង ៕ដោយ៖លី ភីលីព

Most Popular

To Top