កីឡា

Haaland៖ ខ្ញុំមានអារម្មណ៍ដូចជាមេដឹកនាំ ពេលមកដល់ Borussia Dortmund

កីឡាករអន្តរជាតិន័រវេស Erling Haaland នៅសប្តាហ៍នេះបានធ្វើការលើកឡើងថាក្នុងតំណែងជាកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Borussia Dortmund និងមានអារម្មណ៍ថា គឺជាមនុស្សដ៏សំខាន់តាំងតែពីពេលធ្វើដំណើរមកដល់ទីនេះដំបូង។

កីឡាករ Erling Haaland បានសារភាពថាលោកពិតជាមានអារម្មណ៍ថាក្លាយទៅជាមេដឹកនាំម្នាក់បាត់ទៅហើយពេលមានវត្តមានជាមួយនឹងក្លឹប Dortmundខណៈដែលជាក់ស្តែងដូច ដែរគ្រប់គ្នាដឹងហើយថាទាំងទំរង់លេងនិងគ្រាប់បាល់របស់គាត់ ពេលនេះគឺពិតជាគ្មានអ្វីដែលអាចទប់ស្កាត់គាត់បានឡើយ។

Haaland វ័យ២០ឆ្នាំស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងការប្រកួតជ័យជំនះ ក្នុងលទ្ធផល៤ទល់នឹង០ទៅលើក្រុម Veltins-Arena យប់មិញបាននិយាយថា៖ខ្ញុំមានអារម្មណ៍ថាមានបទពិសោធច្រើនបាត់ ទៅហើយគឺច្រើនជាងអាយុរបស់ខ្លួនបច្ចុប្បន្នហើយ ខ្ញុំតែងតែព្យាយាមក្នុងការណែនាំទៅដល់កីឡាករវ័យដែលមានវ័យក្មេងៗជាងនិងជួយឲ្យគ្រប់គ្នាមានសមត្ថភាពល្អប្រសើរឡើង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top