ខ្សែបម្រើប្រយុទ្ធ Juan Mata កំពុងមានការចាប់អារម្មណ៍ ពីក្លឹបធំ៣នៅប្រទេសអ៊ីតាលី បន្ទាប់ពីគេមិនសូវបានលេងនៅ Manchester United។
Juventus, Roma និង Inter Milan សុទ្ធតែជាក្រុមចង់បានកីឡាករ សញ្ជាតិអេស្ប៉ាញ ដោយកុងត្រា របស់គេនៅ Old Trafford នឹងផុត នៅរដូវក្ដៅនេះ។ United នៅសល់លក្ខខណ្ឌអាចបន្ថែមកុងត្រារយៈពេល១២ខែទៀតជាមួយ Mata ប៉ុន្តែក្នុងរដូវកាលនេះ គេចាប់ផ្ដើមជាជម្រើសដំបូង បានត្រឹមតែ៨ប្រកួតប៉ុណ្ណោះ។
Mata នៅតែសប្បាយចិត្តនៅ Man Utd ព្រោះលោកOle Gunnar Solskjaer នៅតែឲ្យតម្លៃជាកីឡាករសំខាន់ក្នុងក្លឹប ។ យ៉ាងណាមិញ អតីតកីឡាកររបស់ Chelsea ចង់លេងឲ្យបានទៀងទាត់ជាងនេះ។
Inter ដែលធ្លាប់ទិញ Romelu Lukaky និង Ashley Young ពី United បានបង្ហាញការចាប់អារម្មណ៍ខ្លាំងជាងគេ ។ Juventus និង Roma ក៏ជាក្លឹបចង់បាន Mata ដូចគ្នា ប្រសិនបើគេផុតកុងត្រានៅខែ មិថុនា ៕ Sabay