កីឡា

Vinicius ចេញមកបដិសេធអំព័ត៌មាន នៃការចាកចេញពី Real Madrid

ថ្លែងនៅក្នុងពេលដែលមានព័ត៌មានចចាមអារ៉ាម អំពីការផ្លាស់ផ្ទេរចេញពី Real Madrid នោះកីឡាករប្រេស៊ីល Vinicius Junior បានលើកឡើងថា នៅពេលនេះគាត់មានអារម្មណ៍ត្រឹមតែជាពេល ចាប់ផ្តើមអាជីពប៉ុណ្ណោះ ជាមួយនឹងក្លឹបហើយមិន ដែលមានបំណងចង់ចាកចេញឡើយ ទោះក្នុងលក្ខខណ្ឌណាមួយ។

Vinicius បានបញ្ជាក់ថាលោកមានផែនការយ៉ាងច្បាស់ថា នឹងបន្តស្នាក់ នៅជាមួយនឹងក្លឹប Real Madrid ជារៀងរហូតហើយនិយាយថា ព័ត៌មានដែលចុះផ្សាយថា គាត់នឹងផ្ទេរចេញពីក្លឹបទៅលេងក្លឹបផ្សេងក្នុង លក្ខខណ្ឌកុងត្រាខ្ចីជើងនារដូវក្តៅនោះ គឺមិនមែនជាការពិតឡើយ។

អ្នកគាំទ្ររបស់ Madrid ជាច្រើនពិតជា នៅតែបន្តចង់ឃើញវត្តមាន របស់កីឡាកររូបនេះនិងសមត្ថភាពរបស់គាត់ពិតមែនប៉ុន្តែការចាប់ផ្តើម អាជីពរយៈពេល២ឆ្នាំកន្លះទៅហើយនៅទីនេះកីឡាករ Vinicius ហាក់ដូច ជាមិនទាន់អាចមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការក្លាយជាជម្រើស ដំបូងសម្រាប់គ្រូបង្វឹកលោក Zinedine Zidane ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top