កីឡា

ការសិក្សា៖ ការធ្វើលំហាត់ប្រាណត្រឹមតែ ២,៥ម៉ោង ក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យ នៃការឈឺក្បាល

វ៉ាស៊ីនតោន៖ ការស្រាវជ្រាវថ្មី សាកលវិទ្យាល័យវ៉ាស៊ីនតោនមួយ បានបង្ហាញថា ការធ្វើលំហាត់ប្រាណត្រឹមតែ ២ ម៉ោងកន្លះក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យ នៃជំងឺឈឺក្បាលខ្លាំងបានយ៉ាងស្រួល ចំពោះអ្នកដែលមានអការៈបែបនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវនៅគ្លីនិកឈឺក្បាល នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន បានពិនិត្យមើលបរិមាណ នៃការធ្វើលំហាត់ប្រាណ ដែលសម្រេចបានក្នុងមួយសប្តាហ៍ ដោយអ្នកជំងឺត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺឈឺក្បាលខ្លាំង។ ពួកគេបានរកឃើញថា ការធ្វើលំហាត់ប្រាណ លើសពីកម្រិត២ម៉ោងកន្លះ ជាអប្បបរមា ត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក កាត់បន្ថយការឈឺក្បាលប្រកាំង ដូចជាការថប់បារម្ភ និងការគេងមិនបានល្អ។

ពួកគេបានរកឃើញថា នៅក្នុងមនុស្សពេញវ័យជាង ៤.៥០០ នាក់ដែលមានជំងឺឈឺក្បាលប្រកាំង ៧៣ ភាគរយទទួលបានតិចជាង ២ ម៉ោងកន្លះក្នុងមួយសប្តាហ៍។នេះបើយោងតាម NHSថា ជំងឺឈឺក្បាលខ្លាំង គឺជាស្ថានភាពសុខភាពទូទៅមួយ ដែលមានឥទ្ធិពលលើស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥ នាក់ និងម្នាក់ក្នុងចំណោមបុរស ១៥ នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top