កីឡា

Raiola និយាយថាមានក្លឹបតែ១០ប៉ុណ្ណោះ ដែលអាចមានសមត្ថភាព ទទួល Haaland បាន

កីឡាករខ្សែ ប្រយុទ្ធវ័យ ២០ឆ្នាំ Erling Haaland មកដល៉ពេលនេះ ត្រូវបានយើងដឹងគ្រប់គ្នា មកហើយថា គឺកំពុងត្រូវបានក្លឹបធំៗបំផុត លើលោកប្រាថ្នាចង់បានគ្រប់គ្នា ហើយនៅថ្ងៃនេះដែរ ភ្នាក់ងារកីឡាកររបស់គាត់ គឺលោក Raiola បានធ្វើការលើកឡើងទៀតថា គាត់គឺជាកីឡាករដែលនឹងអាចស្នងតំណែង កីឡាករល្អបំផុតពី CR7 និង Messi ផងដែរ។

លោក Raiola បាននិយាយទៀតថា Haaland គឺជាតារាឆ្នើមសម្រាប់កីឡាករ បាល់ ទាត់ជំនាន់ថ្មី ជំនួសឲ្យ Messi និង CR7 ហើយជឿជាក់ថា នៅពេលនេះមានក្លឹបតែ១០ប៉ុណ្ណោះ ដែលអាចមាន លទ្ធភាព ក្នុងការចរចានាំយកកីឡាកររូបនេះ ទៅរួមក្លឹប របស់គេបានដែលក្នុងនោះជឿជាក់ថា មាន៤ក្លឹបនៅលីគ កំពូលអង់គ្លេស។

គួរឲ្យដឹងដែរថាមកតាំងតែពីផ្ទេរ មកចូលរួមជាមួយនឹង Dortmund កាលពីខែមករាឆ្នាំ២០២០ មកតម្លៃខ្លួនរបស់គាត់នៅតែបន្តឡើង ឥតឈប់ឈរឡើយ ហើយជាពិសេសក្នុងពេលនេះ ការបង្ហាញខ្លួន៤៣ដង គាត់អាចស៊ុត បានដល់ទៅ៤៣គ្រាប់ និងជួយគេរកគ្រាប់បាល់ បានច្រើនគ្រាប់ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top