កីឡា

Spurs មើលឃើញ Pope ខណៈ PSG ចង់បាន Lloris

អ្នកចាំទីរបស់ក្លឹបមាន់ខ្នាយមាស Spurs កីឡាករ Lloris មកដល់ពេលនេះត្រូវបាន គេមើលឃើញថានៅសល់កុងត្រារយៈពេលតែ១ឆ្នាំទៀតបុ៉ណ្ណោះ ជាមួយនឹងក្លឹបហើយត្រូវបានគេដឹងដែរថា មិនទាន់មានសញ្ញាវិជ្ជមាន ណាមួយដែរថាគាត់នឹងអាចបន្តកុងត្រាថ្មីនៅឡើយ។

យោងតាមការចេញផ្សាយរបស់ the Daily Mail បានអះអាងថា Spurs បានងាកទៅមើលអ្នកចាំទីរបស់ Burnley កីឡាករ Nick Pope រួចទៅហើយប៉ុន្តែនៅត្រូវរងចាំមើលសិនថា តើលោក Mauricio Pochettino នឹងសម្រេចចិត្តក្នុងការចាយលុយទិញយក Lloris ទៅធ្វើការរួមគ្នាសាជាថ្មីឬទេនៅ PSG។

គួរឲ្យដឹងដែរថាលោក Pochettino នៅតែជាអ្នកដែលមានទំនុកចិត្តខ្លាំងទៅលើអតីតកីឡាករកូនក្រុមរបស់លោកគឺ Lloris ប៉ុន្តែការសម្រេចចិត្តយ៉ាងណានឹងអាចធ្វើឡើងនៅរដូវក្តៅខាងមុខនេះ ហើយ Spurs វិញក៏មិនទាន់ច្បាស់ដែរថានឹងអាចចរចាយក Pope បានព្រោះថា West Ham បច្ចុប្បន្នក៏បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top