កីឡា

សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា កំពុងពង្រឹងសក្តានុពល និងជំរុញសមត្ថភាព អត្តពលិកឆ្ពោះទៅកាន់ SEA GAMES 2023

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើទី៣២ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ការប្រកួត ជាផ្លួវការកាន់តែខិត ជិតមកដល់ហើយ ដូច្នេះសហព័ន្ធកីឡាជាតិ ដែលមានសិទ្ធិ ចូលរួមទំាំងគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី ដើម្បីដណ្តើមមេដាយ ជូនក្នុងនោះប្រភេទកីឡាវ៉ូវីណាម កំពុងត្រៀមដំណើរឆ្ពោះ ទៅកាន់ព្រឹត្តិការណ៍នេះហើយ ។

លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ តាមសារអេឡិត្រូនិចថា សម្រាប់ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើទី៣២សហព័ន្ធ កំពុងតែពង្រឹងសក្តានុពល និងជំរុញសមត្ថភាពកីឡាករ-កីឡាការិនី វ៉ូវីណាម របស់ខ្លួនដើម្បីដណ្តើម យកមេដាយមិនថា មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធជូនប្រទេសជាតិ ក្នុងនាមផ្ទះការ ប្រកួតតាមផែនការ ដែលគណៈកម្មការ រៀបចំការប្រកួតកីឡា SEA GAMES 2023បានកំណត់ឲ្យ ។

លោកបានបន្តថា ក្នុងនាមរូបលោកផ្ទាល់ ក៏បាននាំយកម៉ាស អាកុលជូនកីឡាករ-កីឡាការិនី វ៉ូវីណាម ទំាងអស់ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងមេរោគ COVID-19ដែលមានរហ័សនាមថា “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ” កំពុងតែរាតត្បាត ក្នុងប្រទេស ។ លោកបន្ថែមទៀតថា សម្រាប់ប្រើប្រាស់ ក្នុងការហ្វឹកហាត់ត្រៀម ខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើទី៣១នៅប្រទេសវៀតណាម នាខែវិច្ឆិកាខាងមុខនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top