លោក Pele អតីតកំពូលកីឡាករ បាល់ទាត់ពិភពលោក ទទួលបានការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ក្នុងថ្ងៃនេះ នៅឯប្រទេសប្រេស៊ីល នេះបើយោងតាមការ ចុះផ្សាយរបស់ France 24 ។
ក្រោយទទួលបានការចាក់វ៉ាក់សាំង លោកមានសេចក្ដីសប្បាយរីករាយខ្លាំង ដែលមិនអាចបំភ្លេចបាន តែលោកក៏នៅតែបន្តក្រើនរំលឹក ដល់មនុស្សគ្រប់គ្នា ឲ្យបន្តអនុវត្តវិធានការ ទប់ស្កាត់ជំងឺខាងលើឲ្យបានតឹងរ៉ឹងដដែល ទៅតាមប្រទេសរៀងៗខ្លួន ។
យ៉ាងណាក្ដី បើតាមប្រភពខាងលើ អតីតកីឡាករ លំដាប់កំពូលវ័យ ៨០ឆ្នាំរូបនេះ មិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំងដែលលោកបានចាក់ និងការចាក់លើកនេះ ជាលើកទីប៉ុន្មានទេ។
គួរបញ្ជាក់ផងដែរថា ប្រទេសប្រេស៊ីល ក៏ស្ថិតក្នុងប្រទេសមួយ ដែលទទួលឆ្លងជំងឺរាតត្បាតនេះខ្លាំងផងដែរ ដោយមកទល់នឹងពេលនេះ មានអ្នកឆ្លងសរុបចំនួន ១០.៦លាននាក់ ជាសះស្បើយ ៩.៥១នាក់ និងស្លាប់ ២៥៧,០០០នាក់ ៕ sabay