កីឡាករគុនចម្រុះ Belal Muhammad ស្ទើរតែជួបបញ្ហាពិការភ្នែក បន្ទាប់ពីម្រាមដៃរបស់គូប្រកួតកីឡាករ Leon Edward បានបុកចូលភ្នែករបស់គេ។
Muhammad បានដេកដួលលើសង្វៀនភ្លាមៗ ក្រោយពេល Leon បានលូកដៃវាយ ខណៈម្រាមដៃបានបុកចូលភ្នែក ដែលធ្វើឲ្យការប្រកួតគូឯកក្នុងកម្មវិធី UFC Vegas 21 ត្រូវបានផ្អាក ។ ភ្នែករបស់ Muhammad បានហូរឈាម ចុះមកកាត់ថ្ពាល់ ធ្វើឲ្យគេមិនអាចបើកភ្នែកងបាន។
លោកអាជ្ញាកណ្ដាល Herb Dean បានសម្រេចចិត្តបញ្ចប់ការប្រកួត ហើយ Muhammad ត្រូវបានដឹកទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ។ សម្រាប់ការប្រកួតនេះមិនត្រូវបានប្រកាស លទ្ធផលឡើយ ដោយសារកំហុសចៃដន្យ ៕ sabay